ព័ត៌មានជាតិ

រថយន្តសាំងយ៉ុងបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យកម្មករ ២នាក់រងរបួសធ្ងន់

តាកែវ: នៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩-៥០ ត្រង់ចំណុចភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ២គ្រឿងទិសដៅស្របគ្នាពីជើងទៅត្បូង។

រថយន្តម៉ាក សាំងយ៉ុង ពណ៌ស ផ្លាកលេខ កំពង់ស្ពឺ 2B-5725 បើកមកពីទិសខាងជើងដោយឈ្មោះ ទិត្យ រ៉ាន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានបុកជាមួយនិងម៉ូតូម៉ាក កូរ៉េ អ្នកបើកបរឈ្មោះ ធី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករ ទីលមនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ គ្មានពាក់មួកសុវត្ថិភាព បណ្ដាលឲ្យរងរបួសធ្ងន់។
ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2X-5338 បើកបរដោយឈ្មោះ ទឹម កាន់ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិភី ឃុំព្រៃវិហារ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ គ្មានមួកសុវត្ថិភាព (រងរបួសស្រាល) ។

អ្នករងរបួសទាំង ២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកផ្សារបាំងសី។

មូលហេតុ៖ ល្បឿនលឿន។

ករណីខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងពីរមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីបំពេញបែបបទបន្ត៕

មតិយោបល់