ព័ត៌មានជាតិ

ប្រទះឃើញសាកសពអណ្តែតទឹកទន្លេ សង្ស័យបុរសម្នាក់លោតទឹកសម្លាប់ខ្លួនកាលពីថ្ងៃមុន

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង៥០ នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មានករណីប្រទះឃើញសាកសពបុរសម្នាក់អណ្តែតនៅក្នុងទឹកទន្លេបាសាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ សពជនរងគ្រោះខាងលើ សង្ស័យបុរសម្នាក់បានធ្វើសកម្មភាព លោតទឹកសម្លាប់ខ្លួន នៅលើស្ពានច្បារអំពៅ កាលពីយប់ថ្ងៃទី២១ ខែមិថុនា កន្លងទៅ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យលើសាកសព ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់