ព័ត៌មានជាតិ

សន្តិសុខស្រីម្នាក់ ដេកស្លាប់តែម្នាក់​ឯងមិនដឹងតាំងពីពេលណា..

ភ្នំពេញៈ ស្រ្តីជាសន្តិសុខក្រុមហ៊ុនឯកជន ម្នាក់ បានដេកស្លាប់ ហើយត្រូវបានគេប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចជាន់ទី៣ ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅខាងក្រោយអាងទឹក តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះខាងលើនោះត្រូវបានគេស្គាល់ឈ្មោះ មាស គីន អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួលខាងលើនិងមាន ស្រុកកំណើតនៅក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើស្រ្តីរងគ្រោះបាននៅផ្ទះម្នាក់ឯង ចំណែកកូនៗរបស់គាត់បានទៅធ្វើ ការបាត់អស់ ក្រោយមកគាត់បានឡើងទៅដេកនៅជាន់ទី៣ ដែលមិនមានបន្ទប់នោះឡើយ។ ក្រោយមកមិនមាននរណាម្នាក់បាន ដឹងថាគាត់មានបញ្ហាអ្វីកើតឡើងនោះឡើយ លុះដល់ពេលកើតហេតុ ខណៈពេលដែលអ្នកជិតខាង យកសម្លៀកបំពាក់ទៅហាលនៅ ជាន់ទី៣នោះប្រទះឃើញគាត់ដេកមិនក្រោយ ហៅមិនភ្ញាក់ក៏ចូលទៅមើល ទើបដឹងថាគាត់បានស្លាប់បាត់ទៅហើយ។ បន្ទាប់មកគេ បានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល ហើយនគរបាលប្រាប់ថាជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង (ខ្យល់គ) ហើយនគរបាលបានប្រគល់សាកសពទៅឲ្យកូនស្រីរបស់គាត់នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់