ព័ត៌មានជាតិ

បុរសម្នាក់ លោតចុះពីលើស្ពាន៥មករា ប៉ះចំឡង់គ្រីស័រកំពុងបើកបរ បណ្តាលឲ្យរបួសធ្ងន់

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១១ និង៥០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ មានករណីបុរសម្នាក់ លោតចុះពីលើស្ពាន៥មករា ដែលមានកម្ពស់ប្រហែល៧-៨ម៉ែត្រ ប៉ះចំរថយន្តឡង់គ្រីស័រមួយគ្រឿង កំពុងបើកបរនៅខាងក្រោម បណ្តាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ម្តុំទល់មុខអគ្គនាយដ្ឋានពន្ធដារ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ប្រាកដនោះទេ ។ ជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើការពិនិត្យ តាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានបន្ថែមក្រុមការងារ Post News នឹងធ្វើការផ្សាយជូនបន្តនៅពេលក្រោយទៀត ៕

មតិយោបល់