ព័ត៌មានជាតិ

អាជ្ញាធរ ចុះណែនាំដល់អាជីវករ នៅផ្សារ និងតាមភោជនីយដ្ឋាននានា ក្នុងក្រុងបានលុង កុំឲ្យលក់នូវសាច់សត្វព្រៃខុសច្បាប់

រតនគិរីៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថក្រុងបានលុង សហការជាមួយជំនាញ សង្កាត់រដ្ឋបាលព្រៃឈើ ក្រុងបានលុង ការិយាល័យ អភិវឌ្ឍន៍ក្រុង ចុះអប់រំណែនាំលើការដាក់លក់ នូវសាច់សត្វព្រៃខុសច្បាប់ និងផ្សព្វផ្សាយនូវសេចក្តីណែនាំ លេខ០៥/១៩ស.ណ.ន របស់រដ្ឋបាលខេត្តរតនគិរី ស្តីពីវិធានការទប់ស្កាត់ បង្ក្រាបបទល្មើសសត្វព្រៃ ដល់អាជីវករ នៅក្នុងបរិវេណផ្សារបានលុង និងតាមភោជនីយដ្ឋាននានាក្នុងក្រុងបានលុង៕

មតិយោបល់