ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី៤នាក់ត្រូវសមត្ថកិច្ចខេត្តសៀមរាបចុះស្រាវជ្រាវ និងឃាត់ខ្លួន

សៀមរាប: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវនិងបន្ទប់ជួលស្ថិតនៅភូមិ តាភុល និងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ស្រី០១នាក់ ជនជាតិវៀតណាម០១នាក់:

១–ឈ្មោះ ដួង សុវណ្ណារ៉េត ហៅ ដំ ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

២–ឈ្មោះ ថៃ ឃីហៃ ភេទប្រុស ឆ្នាំកំណើត ១៩៩០ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

៣–ឈ្មោះ លូ យ៉ាំងទឺ ភេទប្រុស ឆ្នាំកំណើត ១៩៩១ ជនជាតិវៀតណាម មុខរបរ គ្មាន មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំក្រុង/ខេត្តសៀមរាប។

៤–ឈ្មោះ អ៉ី ស៊ីណា ភេទស្រី ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ មុខរបរ រត់តុ មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបង្រ្កាប និងដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន០៥កញ្ចប់ ស្មើនឹងទម្ងន់២.៩០៧ក្រាម(ទម្ងន់សុទ្ធ) សម្ភារះវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៧គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី ២៥ ខែ មិថុនាឆ្នាំ២០២១ ៕

 

មតិយោបល់