ព័ត៌មានជាតិ

លោកតាអាយុ៨០ឆ្នាំម្នាក់ ជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តបុក បណ្តាលឲ្យដួលរងរបួសធ្ងន់

កំពង់ឆ្នាំង: ថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លោកតាអាយុ៨០ឆ្នាំម្នាក់ ជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តបុក បណ្តាលឲ្យដួលរងរបួសធ្ងន់ នៅត្រង់ចំណុចផ្លូវបំបែកជាបី លើផ្លូវក្រាលក្រួសក្រហម ក្នុងភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាក HYUNDAILIBERO ពណ៌ខៀវចាស់ ពាក់ផ្លាកលេខ ពោធិ៍សាត់ 2A – 9027 អ្នកបើកបរឈ្មោះ ភោគ វីន ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពេជ្របាន ឃុំលាជ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ (ឃាត់ខ្លួន) បើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចខាងលើ ក៏បានបុកនឹងម៉ូតូម៉ាកហុងដាគុបចង្គៀងមូល ពណ៌ខៀវ ពាក់ផ្លាកលេខ ក -1940 ក ឆ1 អ្នកបើកបរឈ្មោះ កឹម ឈឹង ភេទប្រុស អាយុ ៨០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងភ្នៅ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបើកបរពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង ក្នុងដំណើរស្របទិសគ្នា ។

ក្នុងករណីគ្រោះថ្នាក់ខាងលើនេះ បណ្ដាលឲ្យរងរបួសលោកតាអាយុ៨០ម្នាក់ធ្ងន់ ខូចម៉ូតូមួយគ្រឿងស្រាល និងខូចរថយន្តមួយគ្រឿងស្រាល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះយកវត្ថុតាង និងអ្នកបើកបររថយន្ត នាំយកទៅអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់