កណ្ដាលៈ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣៥នាទី ចំណុចរោងសិប្បកម្មគីឡូ២៧ផលិតលូ និងបង្គោលភ្លើងស៊ីម៉ងត៍ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឌុល ម៉ៅ ភេទ ប្រុស អាយុ៣៩ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករ ចងដែក ទីលំនៅភូមិធ្លាចាស់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
សភាពនៃរឿងហេតុ៖ តាមការបំភ្លឺពីឈ្មោះ ភន ផាត ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរ កម្មករចងដែក មានទីលំនៅភូមិឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអ្នកធ្វើការជាមួយ ជនរងគ្រោះ បានបំភ្លឺអោយដឹងថា៖ នៅថ្ងៃ ខែ ឆ្នាំវេលា ម៉ោងកើតហេតុខាងលើ ជនរងគ្រោះ បានមកធ្វើការជាកម្មករចងដែក នៅសិប្បកម្មខាងលើ នៅពេលកំពុងធ្វើការ ជនរងគ្រោះបានហូបផ្លែស្វាយជាមួយកម្មករដទៃទៀត ពេលហូបផ្លែស្វាយរួច ជនរងគ្រោះមានសភាពវិលមុខហើយបានដេកលើដែក ខណៈនោះរូបខ្លួន និង កម្មករដទៃទៀតបាន នាំគ្នាជួយរិតទ្រូង ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ បន្ទាប់មកខាងរដ្ឋបាលសិប្បកម្ម បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលពញាឮ ។
ក្រោយមកកម្លាំងផ្នែកពិនិត្យកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពញាឮ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងក្រុមគ្រួសារជនរងគ្រោះបានចុះដល់ចំណុចកើតហេតុ ធ្វើការពិនិត្យ សាកសព យ៉ាងម៉ត់ចត់ឃើញថា៖
សាកសពពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ បន្ទាប់មកក្រុមគ្រូពេទ្យប្រតិកម្មរហ័សប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩ ប្រចាំស្រុកពញាឮ បានធ្វើសំណាករកជម្ងឺកូវីត១៩ ជាលទ្ធផល អវិជ្ជមាន។
ការសន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយ សារខ្យល់គរបណ្តាលឲ្យស្លាប់ ។
បញ្ជាក់៖ ជនរងគ្រោះមានជម្ងឺប្រចាំកាយ (លើសឈាម បេះដូង និង ទឹកនោមផ្អែម) បច្ចប្បន្នសាកសព បានប្រគល់ជូនទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់