បាត់ដំបងៈ នៅថ្ងៃទី១៤ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១១ និង៣០នាទីព្រឹកនៅចំណុចភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ ដំ បង អនុវត្តតាម ការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់លោក វរ សេ នីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រ ហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការ នគរបាលស្រុក មោងឬស្សី បាន ដឹកនាំធ្វេីការ ស្រាវ ជ្រាវនិងឃាត់ខ្លួនជនសង័្សយក្នុងអំពេីលួចទូរស័ព្ទម្នាក់ឈ្មោះ ខូវ ចាន់នី ហៅ តក់ ភេទប្រុ ស អាយុ២០ឆ្នាំ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងមកកាន់អធិការដ្ឋានន គរ បាលស្រុកដេីម្បីធ្វេីការ ស្រាវជ្រាវ។
សូមជម្រាបជូនថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលេីនេះគឺកាលពីថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ នៅចំណុចក្រុមទី១១ ភូមិរ៉ា ឃុំមោង ស្រុក មោងឫស្សី ខេត្តបាត់ដំបង មានករណីលួច (ទូរសព្ទ័) កើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលធ្វើសកម្មភាព លួចទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ មិនចាំសេរី ជារបស់ជនរងគ្រោះឈ្មោះ ធៀម សំ បូរ ភេទប្រុសអាយុ៥៧ឆ្នាំ មានទីលំនៅចំណុចកើត ហេតុ ដែលទុកនៅលើតុខាងក្រោមផ្ទះ។
បន្ទាប់ពីដឹងថាបាត់ទូរស័ព្ទជនរងគ្រោះបា នប្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយក្រោយទទួល បានព័ត៌មាន សមត្ថកិច្ចនគរបាលស្រុកនិងនគរ បាលប៉ុស្តិ៍រដ្ឋបាលមោង បានធ្វេីការស្រាវជ្រាវ រហូ តកំណត់មុខសញ្ញាបាននិងឈានទៅធ្វេីការឃាត់ខ្លួនជន សង្ស័យខាងលេីតែម្តង។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគាត់ពិតជាបានលួចទូរស័ព្ទរបស់ឈ្មោះធៀម សំបូរ ប្រាកដមែន ហើយទូរស័ព្ទដែលលួចបាននេះគឺរូបគាត់ជិះរថយន្តឈ្នួលយក ទៅលក់អោយបុរស់ម្នាក់( មិនស្គាល់អត្តស ញ្ញាណ )ជាអ្នករត់ម៉ូតូឌុបនៅម្ដុំមុខរូបសំណាក លោកតា ដំបងក្រញ៉ូងក្នុងក្រុងបាត់ដំបងខេត្តបាត់ ដំបងបានតម្លៃត្រឹមតែ១៣០,០០០រៀលហេីយបានជិះរថយន្តឈ្នួលត្រឡប់ទៅស្រុកមោងឫ ស្សី វិញ រំលងបានមួយថ្ងៃត្រូវសមត្ថកិច្ចឃាត់ ខ្លួនតែម្តង។
បច្ចុប្បន្ន ជនស្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដេីម្បូីអនុវត្តតាមច្បាប់៕
មតិយោបល់