ព័ត៌មានជាតិ

អាវុធហត្ថក្រុងបាត់ដំបង បង្ក្រាបបានបុរសម្នាក់ ពាក់ពន្ធ័ការជួញដូរគ្រឿងញៀន

បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបាន ពាក់ពន្ធ័នឹងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃ២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម៣ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

អាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា ការបង្ក្រាបនេះដែរ មានការដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការនិងមានការសម្របសម្រួលពីលោក ហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង ដឹកនាំកម្លាំងចុះបង្ក្រាបនិងចាប់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ប៊ុន សត្យា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥១ ក្រុម៣ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបានថ្នាំញៀន៥កញ្ចប់ ដែលមានទម្ងន់១២.០៤ក្រាម, ជញ្ជីញថ្លឹងគ្រឿងញៀនចំនួន១,ទូរសព្ទ័២គ្រឿង,អត្តសញ្ញាណបណ្ណ័ខ្មែរចំនួន១, កាំភ្លើងបាញ់កណ្តុល២,កាំបិតស៊ាំម៉ូរ៉ៃ១ និងសម្ភារៈវេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថនាំខ្លួនមកកាន់ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់