ព័ត៌មានជាតិ

ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម ​៤​នាក់ ​តាម​ឪពុកមា​ទៅ​រាវ​គ្រុំ​ក្នុង​ស្ទឹង​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ ខណៈ​ហែលទឹក​ឆ្លង​មក​ផ្ទះ​វិញ​

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ក្មេង​ប្រុស​ ស្រី​០៤​នាក់​ ទៅ​តាម​ឪពុកមា​ទៅ​រាវ​គ្រុំ​ក្នុង​ស្ទឹង​តែ​តែ​ជា​អ​កុ​ល​បាន​លង់ទឹក​ស្លាប់​ ខណៈ​កំពុង​ឆ្លង​ទឹក​ត្រឡប់​មក​ផ្ទះ​វិញ​ ។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៦​ខែមិថុនា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ខាងកើត​ឈៀង​ខាងជើង​ចំងាយ​៣០០​ម៉ែត្រ​ ពី​ភូមិ​ចារ​ ឃុំ​ប្រាសាទ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ មាស​ ប្ញ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹង​ថា​៖​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ធៀ​ម​ ចរិយា​ ភេទ​ស្រី​ អាយុ​០៩​ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​ សូ​ ប៊ុ​ន​ថន​ អាយុ​៤០​ឆ្នាំ​ និង​ម្តាយ​ឈ្មោះ​អៀ​ សុ​ខូ​វ​ អាយុ​៣៦​ឆ្នាំ​ នៅ​ភូមិ​សំពៅ​លូន​ ឃុំ​ប្រាសាទ​ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​ មុន​ពេល​កើតហេតុ​ក្មេង​រង​គ្រោះ​រួម​ទាំង​ក្មេង​ប្រុស​ស្រី​ចំនួន​០៣​នាក់​ទៀត​ជា​បងប្អូន​ បាន​ទៅ​នាំ​គ្នា​តាម​ឪពុកមា​ទៅ​រាវ​គ្រុំ​ក្នុង​ស្ទឹង​ ចម្ងាយ​ពី​ភូមិ​ប្រហែល​៣០០​ម៉ែត្រ​ ពេល​នោះ​មាន​ក្មេង​រង​គ្រោះ​ បាន​លង់ទឹក​ស្លាប់​ខណៈ​ពេល​ឆ្លង​ទឹកស្ទឹង​ត្រឡប់​មក​វិញ​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​៖​ បើ​តាម​ការ​រៀបរាប់​បំភ្លឺ​ឲ្យ​ដឹង​ពី​ឈ្មោះ​ អៀ​ តុង​វឿ​ ភេ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ នៅ​ភូមិ​ចារ​ ឃុំ​ប្រាសាទ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ នៅ​មុន​កើតហេតុ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ខ្លួន​បាន​ត្រឡប់​មក​ពី​មើល​លប​ប្រើស​មួយ​រយ​ នៅ​ផ្លូវ​លេខ​៦៨​ ខាង​ស្រុក​ក​ក្រឡាញ់​ ខេត្តសៀមរាប​ ស្រាប់តែ​ឃើញ​ក្មួយៗ​ទាំង​៤​នាក់​មក​លេង​ផ្ទះ​របស់​ខ្លួន​ ។​

លុះដល់​វេលា​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​រសៀល​ ខ្លួន​បាន​យក​ឆ្នាំង​ធំ​មួយ​ដើម្បី​ទៅ​រាវ​គ្រុំ​នៅ​ក្នុង​ស្ទឹង​ខាងកើត​ភូមិ​ ហើយ​ក្មេងៗ​ទាំង​៤​នាក់​ ដែល​ត្រូវជា​ក្មួយ​នោះ​បាន​រត់​តាម​ទៅ​ជាមួយ​ ។​ ពេល​កំពុង​រាវ​គ្រុំ​ពួកក្មេងៗ​ទាំងនោះ​ក៏​បាន​ចុះ​មុជទឹក​លេង​ និង​ជួយ​រាវ​គ្រុំ​ខ្លួន​ ក្រោយមក​ខ្លួន​បាន​ឆ្លង​ទៅ​រាវ​គ្រុំ​នៅ​កន្លែង​ផ្សេង​ទៀត​ ដោយ​ពួកក្មេងៗ​ទាំងនោះ​ក៏​ឆ្លង​ទៅ​ជាមួយ​ខ្លួន​ដែរ​ ដោយ​ឆ្លង​ទឹក​ជ្រៅ​ ខ្លះ​ក៏​តោង​ឆ្នាំង​ ខ្លះ​ទៀត​ជិះ​ក​ខ្លួន​ ពេល​រាវ​គ្រុំ​បាន​មួយសន្ទុះ​ធំ​ ក៏​នាំ​គ្នា​ហែល​ឆ្លង​មក​វិញ​ដោយ​ពួកក្មេងៗ​ហែល​តោង​ឆ្នាំង​នៅ​ក្បែរ​ខ្លួន​ ។​ ពេល​ឆ្លង​មក​ដល់​កណ្ដាលស្ទឹង​ក៏​លិច​ឆ្នាំង​ដាក់​គ្រុំ​នោះ​ ឃើញ​ដូច​នោះ​ខ្លួន​បាន​ស្រ​វ៉ា​ចាប់​អោប​ពួក​ក្មួយៗ​បាន​ចំនួន​០៣​នាក់​យក​មក​ដាក់​នៅ​លើគោក​ហើយ​យ​បាត់​ក្មួយ​ស្រី​ម្នាក់​ទៀត​ឈ្មោះ​ ធៀ​ម​ ចរិយា​ ខ្លួន​ក៏​បាន​ស្ទុះ​ទៅ​មុជ​រាវ​មក​ភ្លាមៗ​តែ​មិនឃើញ​ដោយ​ទឹក​ជ្រៅ​ផង​ ហើយ​ខ្លួន​បាន​រត់​មក​ប្រាប់​បងប្អូន​ក្នុងភូមិ​ឲ្យ​ទៅ​ជួយ​មុជ​រក​ ។​ ចំណែក​ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ប្រាប់​ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ​នៅ​ភូមិ​សំពៅ​លូន​ ឃុំ​ប្រាសាទ​ ។​ពេល​ត្រឡប់​ទៅ​វិញ​ទើប​រាវរក​ឃើញ​សព​ក្មេង​រង​គ្រោះ​ នៅ​វេលា​ម៉ោង​០៥​ល្ងាច​ ថ្ងៃ​ដដែល​ ហើយ​បាន​នាំ​គ្នា​ធ្វើ​ចលនា​តែ​ក្មេង​រង​គ្រោះ​នៅ​តែ​មិនដឹង​ខ្លួន​ ។​ ដោយ​មិន​អស់ចិត្ត​ ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​ បាន​ដឹក​តាម​ម៉ូតូ​ទៅ​មណ្ឌល​សុខភាព​សំពៅ​លូន​អង់​រី​កូរ​ នៅ​ភូមិ​សំពៅ​លូន​ ឃុំ​ក្រឡាញ់​ ស្រុក​ក្រឡាញ់​ ខេ​ត្រ​សៀមរាប​ ហើយ​ពេទ្យ​បាន​ប្រាប់​ថា​ ក្មេង​នោះ​ស្លាប់​បាត់​ហើយ​ក៏​ដឹក​យក​មក​ផ្ទះ​វិញ​។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​៖​ ឆ្លង​តាម​ការ​ត្រួតពិនិត្យ​របស់​ក្រុមការងារ​ដែល​មាន​សមាភាព​នគរបាល​ផ្នែក​ពិនិត្យ​និង​វិភាក​កន្លែង​កើតហេតុ​ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ នគរបាល​ប៉ុស្តិ៍​ប្រាសាទ​ គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ ប្រាសាទ​-​ក្រុមប្រឹក្សា​ឃុំ​ប្រាសាទ​-​លោក​មេ​ភូមិ​សំពៅ​លូន​ និង​ឪពុក​ម្ដាយ​របស់​សាកសព​ បាន​សន្និដ្ឋាន​ថា​ ឈ្មោះ​ធៀ​ម​ ចរិយា​ មិន​មាន​ស្លាកស្នាម​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​ទេ​ ដូច្នេះ​ការ​ស្លាប់​នេះ​អាច​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​ និង​បាន​ប្រគល់​សព​ឲ្យ​ឪពុក​ម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

មតិយោបល់