ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿងបើកបក្នុងល្បឿនលឿនមិនប្រយត្ន័បានជ្រុលចង្កូតទៅបុករថុន្តLexus 450 កំពុងតែបត់ឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរថយន្តគាបជាប់គ្នារងការខូចខាត សំណាងល្អមិនមានរងរបួសដល់តៃកុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៣ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Lexus 450មួយគ្រឿង ពណ៌សំបកឪឡឹក បើកបរដោយស្រ្តីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងគោលបំណងត្រឡប់ទៅផ្ទះវិញ ខណៈពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត
ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2-BI 0509 ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ទិសដៅបញ្រ្ចាសគ្នាមកបុកចំពាក់កណ្តាលរថយន្ត Lexus ៤៥០ពេញទំហឹង បណ្តាលឲ្យរថយន្តទាំងសងខាងផ្ទុបជាប់គ្នារងការខូចខាតយ៉ាងដំណំ ចំណែកឯម្ចាស់រថយន្តទាំងសងខាងនៅកន្លែងកើតហេតុរង់ចាំការដោះស្រាយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ដោយភាគីទាំងសងខាងដោះស្រាយគ្នា អត់ត្រូវក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីបន្តទៀត៕
មតិយោបល់