ព័ត៌មានជាតិ

សង្ស័យហ្វ្រាំងអត់ស៊ីឡានដឹកអីវ៉ាន ១គ្រឿង បើកបុករថយន្តតូចពីក្រោយបែកកញ្ចក់ខ្ទេច បណ្ដាលឲ្យស្រ្តីម្នាក់ រងរបួសពកក្បាល

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ មានករណីរថយន្តដឹកអីវ៉ាន បុករថយន្តតូចពីក្រោយបែកកញ្ចក់ខ្ទេច ស្ថិតតាមបណ្ដោយផ្លូវ២១៧ ម្ដុំទល់មុខបុរីពិភពថ្មីចំការដូង សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តបង្ក ប្រភេទឃ្លុបដឹកអីវ៉ាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8506។
រថយន្តរងគ្រោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 2B-3786។

មូលហេតុ៖ សង្ស័យហ្វ្រាំងអត់ស៊ី ហេតុការណ៍នេះ បណ្ដាលឲ្យស្ត្រីជាម្ចាស់រថយន្តរងគ្រោះ រងរបួសពកក្បាលតិចតួច។

ក្រោយពីកើតហេតុសមត្ថកិច្ច សង្កាត់ដង្កោ បានចុះដល់ទីតាំងខាងលើ យករថយន្តដាក់ខាង ឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់