ព័ត៌មានជាតិ

បុរសវ័យចំណាស់ ចំនួន០២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងថ្ងៃតែមួយនៅកន្លែងផ្សេងគ្នា

កំពង់ធំៈ នៅថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ មានករណីគាំងបេះដូង០១លើក និងធ្វើអត្តឃាត (ចងក)០១លើក បណ្តាលឲ្យបុរសវ័យចំណាស់ចំនួន០២នាក់ ស្លាប់បាត់បង់ជីវិត ក្នុងថ្ងៃតែមួយនៅកន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ ។

ករណីមនុស្សស្លាប់ចំនួន០២នាក់នៅកន្លែងផ្សេងគ្នានោះគឺ៖
១.ជនរងគ្រោះឈ្មោះ ស ធាន់ ភេទប្រុស អាយុ៥១ឆ្នាំ(ធ្វើអត្តឃាត) រស់នៅភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ។
២.ជនរងគ្រោះឈ្មោះ តេង ម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ (គាំង បេះដូង) រស់នៅវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ។

បន្ទាប់ពីកើតហេតុរួច កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកទទួលបានព័ត៌មានខាងលើភ្លាម ក៏ចុះទៅពិនិត្យដល់ត្រង់ចំណុច ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ។ ក្រោយពីពិនិត្យរួច បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់នោះ ពិតជាស្លាប់ដូចករណីខាងលើមែន ។ សាកសពត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់