ព័ត៌មានជាតិ

ក្រុមគ្រួសារយំឱបសព ខណៈបុរសម្នាក់ជិះម៉ូតូបុកកុងតឺន័រ បែកក្បាលស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញៈ បុរសម្នាក់បានបែកក្បាលស្លាប់ ចោលប្រពន្ធនិងកូនឲ្យនៅកំព្រា បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តកុងតឺន័រ កំពុងបើកបញ្ចា្រសគ្នាពេញទំហឹង រថយន្តព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ច ដេញចាប់បាន រថយន្តមកវិញ ។

ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចព្រំប្រទល់ជាប់ស្រុកអង្គស្នួល ក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល ។

សពជនរងគ្រោះឈ្មោះ សៅ យ៉ាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបសន្តិសុខ ស្នាក់នៅខណ្ឌព្រៃព្នៅ មានស្រុកកំណើតភូមិត្រពាំងស្ដៅ ឃុំភ្លាំង ស្រុកឈូក ខេត្តកំពត ។

យោងតាមប្រភពពីមិត្តភក្តិម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ ជិះម៉ូតូឌ្រីមសង់០២១ ពាក់ស្លាកលេខភ្នំពេញ 1IR 1137 ចេញពីផឹកស៊ីផ្ទះមិត្តភក្តិស័ក្ដិធំបែកចាន ធ្វើដំណើរត្រលប់ទៅផ្ទះវិញ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ មកចំណីផ្លូវជ្រុលទៅបុករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ខេមរភូមិន្ទ 3 4036 ធ្វើដំណើរបញ្ចា្រសគ្នាទិសដៅ ពីកើតទៅលិច ចំពេញទំហឹង បណ្ដាលបោកក្បាលស្លាប់ ក្នុងថ្លុកឈាម រថយន្តមិនឈប់នៅកន្លែងកើតហេតុនោះទេ ព្យាយាមបើករត់រកហូតដល់ផ្សារបែកចាន ត្រូវកម្លាំងសមត្ថកិច្ច ឃាត់បានរថយន្តមកវិញ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះមកចំណុចកើតហេតុ បានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញក្រុង ចុះមកវាស់វែង យករេដយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ដោយឡែកសពបុរសខាងលើ ក្រោយពីសមត្ថកិច្ច ធ្វើកំណត់ហេតុរួច ប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់