ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូរគ្រឿងញៀន

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ​អាទិត្យ​ ៣រោច ខែបឋមាសឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០២–០០នាទីមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវជាតិលេខ០២ ស្តុបក្រពើរហារ ភូមិក្រពើហារសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យចំនួន០៣នាក់៖
១–ឈ្មោះឈិន–ចាន់ណាន់ភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)
២–ឈ្មោះសេង–ពិសីភេទស្រីអាយុ១៨ឆ្នាំរស់នៅភូមិទួលរកាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ភ្នំពេញ) មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
៣–ឈ្មោះ–ស៉ីណេត–សហនីតភេទប្រុស១៩ឆ្នាំរស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
–ម្សៅក្រាសថ្លាសង្ស័យជាសារធាតុញៀនចំនួន១២កញ្ចប់តូច
–ទូរស័ព្ទ០១គ្រឿងម៉ាកNOKIAចុចពិលពណ៏ខៀវ
–ម៉ូតូ០១គ្រឿម៉ាកCITCKបិទស្កុតពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ១V១៥២៤។

មុនពេលកើតហេតុកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅបានចេញល្បាតដល់ចំណុចកើតក៍ប្រទះឃើញជនសង្ស័យចំនួន០៣នាក់កំពុង ឈប់ម៉ូតូនិយាយគ្នាហើយកម្លាំងយើងក៍ឃាត់សួរនាំពេលនោះជនសង្ស័យឈ្មោះស៉ីណេត សហនីតបានបោះថ្នាំចោលទៅជិតជើងឈ្មោះសេង–ពិសីប្រហែលចម្ងាយ០២ម៉ែត្ររួចរត់គេចខ្លួនបាត់នៅសល់ជនសង្ស័យ០២នាក់ខាងលើសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនហ្នឹងរាយការណ៍ជូនលោកអធិការ ហើយបាននាំជនសង្ស័យរួមនឹងវត្ថុតាងមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់