ភ្នំពេញៈ សង្ស័យតូចចិត្តជំងឺប្រចាំកាយបុរសម្នាក់ចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ស្ថិត នៅជាន់ទី២នៃផ្ទះលេខ១៤៨បេ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ តាំង ហេង អាយុ ៥៦ឆ្នាំ ស្នាក់នៅតាមបណ្តោយផ្លូវ៩០១ ផ្ទះលេខ១៤៨បេ ភូមិចុងខ្សាច់ស សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានជំងឺប្រចាំកាយទឹកនោមផ្អែមជាយូរឆ្នាំ និងជំងឺសសៃប្រាសាទផងដែរ។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុម៉ោងប្រមាណ ៩យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បុរសខាងលើបាននៅជុំគ្នាជាមួយកូនៗ នៅជាន់ឡៅតឿស្រាប់តែព្រឹកឡើងម៉ោង ៦ព្រឹកថ្ងៃទី៩ ខែឆ្នាំដដែល ស្ត្រីជាប្រពន្ធបានភ្ញាក់ពីដំណេកដើររកប្តីដែលនៅជាន់ឡៅតឿនោះ មិនឃើញមានការសង្ស័យក៏ឡើងទៅជាន់ទី២ ស្រាប់តែប្រទះឃើញបុរសជាប្តីចងកស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌ ចុះពិនិត្យនិងសាកសួរសាវតារឿង រួចសមត្ថកិច្ចសន្និដ្ឋានថាបុរសខាងលើពិតជាស្លាប់ដោយធ្វើអត្តឃាតដោយខ្លួនឯងប្រាកដមែន។
សពត្រូវបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់