ព័ត៌មានជាតិ

ករណីមនុស្សលង់ទឹក បណ្តាលឲ្យស្លាប់ចំនួន០២នាក់ នៅកន្លែងផ្សេងគ្នា

កំពង់ធំ: ថ្ងៃច័ន្ទ ៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានករណីមនុស្សលង់ទឹក បណ្តាលឲ្យស្លាប់ចំនួន០២នាក់ នៅកន្លែងផ្សេងគ្នា កាលពីវេលាម៉ោង០៩និង១៥នាទីព្រឹក ស្ថិតនៅភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ឡុត សីហា ភេទប្រុស អាយុ ០៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
មូលហេតុ៖ ចុះលេងទឹកស្រះ ។

ដោយឡែកមួយករណីទៀតនៅវេលាម៉ោង១០និង១៥នាទីព្រឹក ស្ថិតនៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ សពជនរងគ្រោះឈ្មោះ ហួន ចាន់រ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។
មូលហេតុ៖ ស្រវឹងស្រាចុះមុជទឹកស្រះ ។

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យ សាកសពជនរងគ្រោះទាំងពីរនាក់ខាងលើ ។ ក្រោយពីពិនិត្យរួច លោកបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបប្រគល់ជូនទៅឲ្យសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់