ផ្ទះ ព័ត៌មានជាតិ ករណីអគ្គិភ័យភ...

ករណីអគ្គិភ័យភ្លើងឆេះផ្ទះអស់ទាំងស្រុង នៅស្រុករលាប្អៀរ

0

កំពង់ឆ្នាំង: រសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីរសៀល គ្រួសាររងគ្រោះដោយអគ្គិភ័យភ្លើងឆេះផ្ទះអស់ទាំងស្រុងមានឈ្មោះ គង់ ចាន់សិលា អាយុ ៣០ឆ្នាំ(ត្រូវជាប្ដី) និងឈ្មោះ ទុំ សុគីន អាយុ ៣០ឆ្នាំ(ជាប្រពន្ធ) មានទីលំនៅ ស្ថិតនៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ផ្ទះអស់ទាំងស្រុង ទំហំ ៦គុណ៧ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ។

ក្នុងអគ្គិភ័យនោះដោយខូចខាតសម្ភារ:រួមមាន៖ លុយចំនួន ៥០ម៉ឺនរៀល ឆេះស្រូវអស់ ១០ការ៉ុង, អង្ករមួយបេ ៥០គីឡូក្រាម, សៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត និងសម្ភារ:សិក្សារបស់កូនត្រូវភ្លើងឆេះទាំងស្រុង។

មូលហេតុ៖ ទុសសេខ្សែភ្លើង ៕

មតិយោបល់