កោះកុងៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៨និង ៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូនិងម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់០២នាក់ លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨-៣៩ ស្ថិតក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយម៉ូតូមួយគ្រឿង ម៉ាក អ៊ិចស៊ិនទ័រ ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរទិសដៅពីលិចទៅកើត ស្របទិសដៅគ្នាជាមួយម៉ូតូរងគ្រោះ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូរងគ្រោះពីក្រោយម៉ាក វ៉េវ ពណ៌ខ្មៅ លាយស គ្មានស្លាកលេខ បណ្តាលអោយស្លាប់មនុស្សស្រីម្នាក់ ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល និងរងរបួសស្រាល០២នាក់ ប្រុស ។
ជនបង្កឈ្មោះ ណន កុសល់ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្ត កោះកុង (របួសស្រាល) ។ អ្នករួមដំណើរឈ្មោះ សល់ វិសាល ភេទប្រុស អាយុ ៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង (របួសស្រាល) ។ ជនរងគ្រោះឈ្មោះ ឆោម រើន ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ស្លាប់ ។
រីឯអ្នករបួសស្រាល០២នាក់ បានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ។
មូលហេតុ៖ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ប្រើប្រាស់ល្បឿនលឿន ។
បច្ចុប្បន្ន ម៉ូតូទាំងពីរគ្រឿងខាងលើ ខូចខាតស្រាល យកមករក្សាទុក នៅអធិការដ្ឋាន រង់ចាំការដោះស្រាយ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់