ព័ត៌មានជាតិ

តើយប់នេះ! ក្រុមតោកំណាច អង់គ្លេស អាចយកឈ្នះ ក្រុម អាឡឺម៉ង់ បានដែររឺទេ?

រាត្រីនេះជាការប្រកួតរាត្រីចុងក្រោយនៃវគ្គ ១៦ ក្រុមចុងក្រោយដោយ ក្រុម អង់គ្លេស ជួបជាមួយក្រុម អាឡឺម៉ង់ នៅវេលាម៉ោង ១១:០០ និងមួយប្រកួតទៀត ស៊ុយអែត នឹងត្រូវប្រកួតជាមួយក្រុម អ៊ុយក្រែន វេលាម៉ោង ២:០០ រំលងអាធ្រាតនៅក្នុងពានរង្វាន់ Euro ២០២០ ។

 

ក្នុងនោះផងដែរអាល្លឺម៉ង់គឺជាក្រុមដែលមកពីពូល F និងឈរនៅលេខ២ក្នុងពូលដោយឈ្នះ ១ ប្រកួត(ព័រទុយហ្គាល់) ចាញ់ ១ ប្រកួត ( បារាំង) ស្មើ ១ ប្រកួត (ហុងគ្រី) ខណ:ក្រុម អង់គ្លេស មកពីពូល D ឈរនៅលើកំពូលតារាងនៃពូល D មិនដែលទាន់ចាញ់សម្រាប់ ៣ ប្រកួតនៅ Euro 2020 ដោយឈ្នះ ២ ប្រកួត (សាធារណ:រដ្ឋឆែក, ក្រូអាត) និងស្មើ ១ប្រកួត (ស្គូតឡែន)។

ក្រុមទាំងពីធ្លាប់ជួបគ្នា ៣២ ប្រកួតមកហើយគិតចាប់ពីជួបគ្នាដំបូងនៅឆ្នាំ ១៩៣០ មកដោយក្រុមអង់គ្លេសធ្លាប់ឈ្នះចំនួន ១៣ ប្រកួត ខណ:ដែលក្រុម អាល្លឺម៉ងធ្លាប់បានឈ្នះ ១៥ ប្រកួតនិងស្មើគ្នា ៤ ប្រកួតដោយប្រកួតចុងក្រោយនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅកីឡាដ្ឋាន Wembley នៃទីក្រុង London ប្រទេសអង់គ្លេស។

 

មតិយោបល់