ព័ត៌មានជាតិ

បង្ក្រាបជនសង្ស័យចំនួន១១នាក់ ករណីជួញដូរ​ ដោយខុសច្បាប់នូវសារធាតុញៀន

កំពង់ចាម: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយបានការឯកភាពពីលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងបានការអនុញាតិពីលោក​ ហាក់​ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បានចាត់​បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរ​ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី​ (ដោយប្រើវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យបានចំនួន ១១នាក់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២១ វេលាម៉ោង ១២ និង ០០ នាទី​ នៅចំណុចផ្លូវរទេសគោ ស្ថិតក្នុងភូមិអូរឈ្លើង ឃុំកោះរការ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ។

មន្ត្រីនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់រួមមាន៖ ១-ឈ្មោះ​ ផន​ លាប​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ ​មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​អូ​រឈ្លើង​ ឃុំកោះរការ​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​ ។
២-ឈ្មោះ​ ផល​ ផែន​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ សញ្ជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​អូ​រឈ្លើង​ ឃុំកោះរការ​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។
៣-ឈ្មោះ​ ស្មាន​ អូឡាវី​ ភេទប្រុស​ អាយុ​២៤ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ នៅ​ភូមិ​កំពង់​ក្របី​ ឃុំគរគរ​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។
៤-ឈ្មោះ​ ផន​ តុលា​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ជាងមាស​ នៅភូមិ​គគរ២​ ឃុំគរគរ​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។
៥-ឈ្មោះ​ នេត​ ចាន់ធី​ ភេទប្រុស​ អាយុ​២៤ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ជាងដែក​ នៅភូមិ​តាមាង​ ឃុំកោះរការ​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។
៦-ឈ្មោះ​ ម៉ៅ​ គីម​រ៉ុង​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​ដំបងដែក​ ឃុំកោះរការ​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។
៧-ឈ្មោះ​ យាន​ ឈីនចិន​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ជាងមាស​ នៅភូមិ​កោះប្រាក់​ ឃុំកោះទន្ទឹម​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម។
៨-ឈ្មោះ​ គុន​ ចាន់ថា​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ នៅភូមិ​កោះប្រាក់​ក្នុង​ ឃុំ​កោះទន្ទឹម​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។
៩-ឈ្មោះ​ លី​ ឧស្សាហ៍​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ នៅភូមិ​កោះប្រាក់​ ឃុំកោះទន្ទឹម​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។
១០-ឈ្មោះ​ វ៉ា​ សុឡែន​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ជាងមាស​ នៅភូមិ​ពង្រ​ ឃុំ​វិហារ​ធំ​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម​។
១១-ឈ្មោះ​ គឹម​ ហេន​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ជាងឈើ​ នៅភូមិ​កោះប្រាក់​ ឃុំកោះទន្ទឹម​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់​ចាម​។

វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៥កញ្ចប់ ទូរស័ព្ទដៃចំនួន ១១គ្រឿង ជញ្ជីង​អេឡិចត្រូនិច​ចំនួន​០១គ្រឿង​ និងឧបករណ៍សេពមួយចំនួន ម៉ូតូ​ចំនួន​០៨គ្រឿង​ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងតាមនិតិវិធី ៕

មតិយោបល់