ព័ត៌មានជាតិ

First News: ចោរប្លន់ហាងទូរស័ព្ទទាំងកណ្ដាលថ្ងៃ បាញ់សម្លាប់ខ្លួនឯង

ភ្នំពេញៈ ជនសង្ស័យជាចោរប្លន់ហាងទូរស័ព្ទនៅកណ្ដាលក្រុង ទាំងកណ្ដាលថ្ងៃត្រង់ នៅចំណុចហាងទូរស័ព្ទ លឹមហាវ ក្នុងទឹកដីខណ្ឌទួលគោក កាលពីថ្ងៃម្សិលមិញនោះ នៅព្រឹកនេះ ចោរប្លន់រូបនេះបានបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក បន្ទាប់ពីមានការតាមប្រមាញ់យ៉ាងស្អិតពីកម្លាំងអាវុធហត្ថ។ ហេតុការណ៍តាមប្រមាញ់របស់សមត្ថកិច្ច រហូតធ្វើឲ្យចោររូបនេះបាញ់ស្លាប់ខ្លួនឯង បានកើតឡើងនៅម៉ោងជាង៧ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិលូ ក្រុម៤ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចនៅកន្លែងកើតហេតុឲ្យដឹងថា ជនសង្ស័យជាចោរប្លន់ឈ្មោះ សុខ មាន ភេទប្រុស អាយុប្រហែល៣០ជាង មានប្រពន្ធឈ្មោះ មុំ មានកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់។

គួររំឭកថា កាលពីម៉ោង១៖:០៥នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ហាងលក់ទូស័ព្ទ លឹមហាវ ទើបបើកថ្មី ដែលមានទីតាំងផ្ទះលេខ៧៨E012 ផ្លូវ២៣០ កែងផ្លូវ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវជនសង្ស័យប្លន់ទូរស័ព្ទចំនួន៧គ្រឿង សរុបតម្លៃជាង៣០០០ដុល្លារ ហើយរត់ចោលម៉ូតូម៉ាក wave ចាស់ស្លាកលេខ កណ្តាល 1G-5094 គេចខ្លួនចូលផ្សារនាគមាស ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌទួលគោក ឡោមព័ទ្ធជាង២ម៉ោង នៅតែរកមិនឃើញ។

អ្នកលក់ក្នុងហាងលក់ទូរស័ព្ទ លឹមហាវ ឲ្យដឹងថា ជនសង្ស័យចូលមកប្លន់ទូរស័ព្ទអស់ចំនួន៧គ្រឿង ដោយជិះម៉ូតូមកតែម្នាក់ឯង និងធ្លាប់មកម្តងរួច ហើយកាលពីថ្ងៃមុនមិនចាំ។ ប្រភពបន្តទៀតថា ជនសង្ស័យមានរាងស្គមស្តើង កម្ពស់ប្រហែល១,៦២ម៉ែត្រ សម្បុរសណ្តែកបាយ អាយុប្រហែល៣២ឆ្នាំ ពាក់អាវសាច់ក្រណាត់ ពណ៌លឿងដៃវែង ស្ពាយកាបូបចំហៀង ពណ៌សុកូឡា មានអាវុធខ្លី ម៉ាករ៉ូឡូ ចាស់តូច ដោយពីដំបូងឡើយ ជនសង្ស័យមកទិញ ទូរស័ព្ទដើម្បីយក ទៅលក់បន្ត នៅខេត្តសៀមរាប ដោយបានកត់ត្រា តម្លៃទូរស័ព្ទនីមួយៗ និងតថ្លៃត្រឹមត្រូវអស់រយៈ ពេលជិត២ម៉ោង រហូតដល់អស់មនុស្ស នៅខាងមុខហាងទើបយកដៃលូកយកកាំភ្លើងខ្លី ក្នុងកាបូបស្ពាន មកភ្ជង់ប្រមូលទូរស័ព្ទ ដែលច្រកក្នុងថង់ចំនួន៥គ្រឿង រួចក៏ភ្ជង់បញ្ជាឲ្យ ហ៊ុចទូរស័ព្ទចំនួន២គ្រឿងទៀត។

សរុបទាំងអស់ចំនួន៧គ្រឿង ដែលមានតម្លៃជាង៣០០០$ (បីពាន់ដុល្លារ) ហើយទូរស័ព្ទ ដែលបាត់នោះរួមមាន ១. Iphone 6S Plus ចំនួន៣គ្រឿង ២.Iphone 5 ចំនួន២គ្រឿង ៣. Samsung Galaxy 6 edge ចំនួន២គ្រឿង គឺសុទ្ធតែថ្មីទាំងអស់ លើកលែងតែ Iphone 5 ដែលជាទូរស័ព្ទ១ទឹក។

នរគបាលបានប្រាប់ថា ជនសង្ស័យពេលធ្វើសកម្មភាព ហើយក៏ចាកចេញ មកក្រៅឡើង ជិះម៉ូតូក៏ប្រទះឃើញ នរគបាល ព្រហ្មទណ្ឌខណ្ឌទួលគោក មានការភិតភ័យក៏ផ្តួលម៉ូតូ និងដកកាំភ្លើងខ្លីភ្ជង់មកសមត្ថកិច្ច និងប្រជាពលរដ្ឋ រត់គេចខ្លួន ទាំងដោះស្បែកជើង សំដៅទៅផ្សារនាគមាស បាត់តែម្តង៕

https://youtu.be/PL2EFGv3XVQ

photo_2016-08-19_07-56-55theif_phone_toulkork_19-08-16_01theif_phone_toulkork_19-08-16_02photo_2016-08-19_08-18-25theif_phone_toulkork_19-08-16_03theif_phone_toulkork_19-08-16_04theif_phone_toulkork_19-08-16_05theif_phone_toulkork_19-08-16_06photo_2016-08-19_07-56-59photo_2016-08-19_08-01-56cchor (1)photo_2016-08-18_13-32-15photo_2016-08-18_13-34-10photo_2016-08-18_13-34-09photo_2016-08-18_13-34-08photo_2016-08-18_13-34-07photo_2016-08-18_13-34-06photo_2016-08-18_13-34-02photo_2016-08-18_13-34-01photo_2016-08-18_13-34-01 (2)photo_2016-08-18_13-33-58photo_2016-08-18_13-33-57photo_2016-08-18_13-33-57 (2)photo_2016-08-18_13-33-56photo_2016-08-18_13-33-55photo_2016-08-18_13-33-54photo_2016-08-18_13-33-54 (2)photo_2016-08-18_13-33-53photo_2016-08-18_13-33-52photo_2016-08-18_13-33-51photo_2016-08-18_13-33-51 (2)photo_2016-08-18_13-33-50photo_2016-08-18_13-33-49photo_2016-08-18_13-33-48photo_2016-08-18_13-33-48 (2)photo_2016-08-18_13-33-47photo_2016-08-18_13-33-43

មតិយោបល់