ព័ត៌មានជាតិ

ឪពុកចុងរអិលជើងដួលសង្កត់លើក្មេងស្រីម្នាក់ បណ្តាលឲ្យក្អួតឈាមស្លាប់នៅក្នុងបន្ទប់ទឹក

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០២ និង៤៤ នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មានករណីក្មេងស្រីម្នាក់ អាយុពីរខួបប្រាំបីខែ ខណៈឪពុកចុងរអិលជើងដួលសង្កត់លើ នៅក្នុងបន្ទប់ទឹក បណ្តាលឲ្យក្អួតឈាមស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង ត្រង់ចំណុចភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ករណីខាងលើនេះ មិនទាន់ដឹងមូលហេតុ ច្បាស់ពិតប្រាកដនោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ត្រង់ចំណុចកើតហេតុ និងនាំខ្លួនឪពុកចុងក្មេងស្រីរងគ្រោះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់