ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗមួយរំពេច

កំពង់ធំ: កាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៩ មានករណីមនុស្ស ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់ ស្ថិតនៅភូមិគោកទ្រា ឃុំម្សាក្រង ស្រុកស្ទោង។

ជនរងគ្រោះឈ្មោះ សូទ្រ សឹម ភេទប្រុស អាយុ៦១ឆ្នាំ ស្នាក់នៅភូមិ-ឃុំកើតហេតុ។ មូលហេតុ៖ ជនរងគ្រោះ រៀបម៉ូទ័របូមទឹក នៅក្នុងស្ទឹង មិនប្រយ័ត្ន ក៏ត្រូវខ្សែភ្លើងឆក់ស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់