តារាចម្រៀង សុខ ពិសី ស្រាប់តែស្នើសុំឲ្យមានការដោះលែងសត្វតោត្រឡប់ទៅផ្ទះវិញ

 

(ភ្នំពេញ)៖ មិនខុសពីមហាជនទូទៅទេ តារាចម្រៀងស្រីល្បីឈ្មោះ រូបស្រស់ឆើយឆាយ កញ្ញា សុខ ពិសី នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នេះ ស្រាប់តែបញ្ចេញមតិលើបណ្តាញសង្គមផ្ទាល់ខ្លួន អំពីការស្នើសុំឲ្យមន្ត្រីពាក់ព័ន្ធ ដោះលែងសត្វតោត្រឡប់ទៅម្ចាស់វានៅផ្ទះវិញ។

តារាចម្រៀង សុខ ពិសី បានសរសេរសារយ៉ាងដូច្នេះថា «សូមមេតាអនុញ្ញាតឲ្យតោបានវិលត្រលប់មកផ្ទះវិញផង។ បើខុសឆ្គង សូមអនុគ្រោះ»។

ការបង្ហោះសារបែបនេះពីសំណាក់ កញ្ញា សុខ ពិសី គឺបន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ បានចុះទៅដកហូតសត្វតោមួយក្បាលពីជនជាតិចិន ដែលកំពុងចិញ្ចឹមថែរក្សាសត្វតោ ប្រៀបដូចជាសមាជិកគ្រួសារ។ ក្នុងការដកហូតនេះសមត្ថកិច្ចបានអះអាងថា ច្បាប់បានកំណត់ច្បាស់ថា ប្រជាពលរដ្ឋមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការចិញ្ចឹមសត្វកម្រ ឧទារហណ៍ដូចជាសត្វតោនេះជាដើម។

បច្ចុប្បន្នសត្វតោនេះ ត្រូវមន្ដ្រីជំនាញយកទៅលែងនៅភ្នំតាម៉ៅរួចរាល់ហើយ ហើយមន្ដ្រីក៏បានបញ្ជាក់ពីការមិនស្របច្បាប់ក្នុងចិញ្ចឹមសត្វមួយក្បាលនេះផងដែរ។ ប៉ុន្ដែគេគ្រាន់តែរំពឹងថា មន្ដ្រីជំនាញនឹងមើលថែតោមួយក្បាលនេះ ឲ្យដូចម្ចាស់ដែលគេមើលថែផងចុះ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *