ព័ត៌មានជាតិ

ឃាត់ខ្លួនជនប្រើសារធាតុញៀនចំនួន០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៤ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន0២នាក់ មធ្យោបាយថ្មើរជើង ។

ជនសង្ស័យ០២នាក់៖ ១-ឈ្មោះ សាន វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (មានសារធាតុញៀន) , ២-ឈ្មោះ នឿន កុសល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (មានសារធាតុញៀន) ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ពេលកំពុងល្បាតក្នុងមូលដ្ឋាន ។

សម្ភារ:បន្សល់ទុក៖ កូនសោលេខ៨ ចំនួន , ដែកកែច្នៃកាច់កម៉ូតូ ចំនួន ០១ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់