ព័ត៌មានជាតិ

ករណីហិង្សាដោយចេតនា ជនសង្ស័យយកកាំបិតកាប់ជនរងគ្រោះបែកថ្ងាស់ខាងឆ្វេង នៅស្រុកមុខកំពូល

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថៃ្ងពុធ ៦ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថៃ្ងទី ៣០ ខែមិថុនា ឆ្នាំ២០២០១មានករណីហិង្សាដោយចេតនាវេលាម៉ោង១៤:៣០នាទី ចំណុចផ្ទះជនរងគ្រោះ ភូមិ ក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ធឿន សុខហ័ង ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខែ្មរ រងរបួសចំនួន០១កន្លែង ចំថ្ងាស់ខាងឆ្វេង មុខរបរ កសិករមានទីលំនៅបច្ចុប្បន្នភូមិ ក្រោម ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនសង្ស័យ(ឃាត់ខ្លួន) ឈ្មោះ ធឿន សៀងហៃ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ ក្រោម ឃុំ ព្រែកអញ្ចាញ ស្រុក មុខកំពូល ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក ៖
១.កាំបិតប័ងតោ ចំនួន០១ ដងធ្វើអំពីឈើប្រវែង ១២.៥ សង់ទីម៉ែត្រផ្លែប្រវែង ១៧សង់ទីម៉ែត្រ ទទឹងផ្លែប្រវែង ៨.៥ សង់ទីម៉ែត្រ នៅខាងចុងផ្លែមានចោះរន្ធមួយ ហើយខាងលើខ្នងកាំបិតមានស្នាមជ្រួញដូចធ្មេញរណាចំនួន០៤ និងដងកាំបិតមានបាញ់គ្រាប់វីសចំនួន ០៣ ។
ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្លាប់បង្កហិង្សានៅក្នុងមូលដ្ឋានញឹកញាប់។ លុះនៅថ្ងៃទី៣០.០៦.២០២១ វេលាម៉ោង១៣.៣០នាទី ជនសង្ស័យបានផឹកស្រាស្រវឹង ហើយទៅចាប់សត្វមាន់របស់ជនរងគ្រោះចំនួន០១ក្បាល ពេលនោះជនរងគ្រោះដឹងក៏ស្រែកថា÷ចោរៗ ជនសង្ស័យឮដូច្នេះក៏បានស្ទុះទៅយកកាំបិតបុ័ងតោ នៅក្បែរនោះកាន់នៅនឹងដៃ ហើយកាប់ទៅលើជនរងគ្រោះចំនួនមួយកាំបិតចំថ្ងាស់ខាងឆ្វេងបណ្ដាលឲ្យរបួសស្រាល បន្ទាប់មកជនរងគ្រោះក៏ស្រែកហៅអ្នកជិតខាងឲ្យជួយ ចំណែកជនសង្ស័យក៏រត់គេចខ្លួន បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ។
ក្រោយពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍ ក៏បានចុះទៅកន្លែងកើតហេតុ ហើយបានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ ខ្លួនពិតជាបានយកកាំបិតបុ័ងតោ កាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសពិតមែន។
ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់