ព័ត៌មានជាតិ

ម៉ូតូជិះមិនប្រកាន់ស្តាំ ទៅបុករថយន្តកំពុងបើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់

កំពង់ចាមៈ លោកអធិការរងស្រុកជើងព្រៃ ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post News ថា កាលវេលាម៉ោង ២ ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកគ្នាជាមួយរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅលើផ្លូវជាតិលេខ០៧ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ ភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ម៉ូតូបង្កម៉ាកវ៉េវ បើកបរដោយឈ្មោះ រឿន ធារិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅភូមិ/ឃុំល្វា ស្រុកព្រៃឈរ បើកបរក្នុងទិសដៅពីលិចទៅកើត ក៏បុកនឹងរថយន្តម៉ាកឡង់គ្រីស៊័រ ពាក់ស្លាកលេខ ភ្នំពេញ 2Q.3583 អ្នកបើកមិនស្គាល់អត្តសញាណ បើកក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យស្លាប់មនុស្យប្រុសម្នាក់ ខណៈដែលរថយន្តរងការខូចខាតស្រាល និងម៉ូតូខូចខាតធ្ងន់។

តាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះនេះ គឺមកពីភាគីម៉ូតូជិះមិនប្រកាន់ស្តាំ ទើបបណ្តាលឲ្យទៅបុករថយន្ត កំពុងបើកបញ្ច្រាសទិសគ្នា៕

មតិយោបល់