ព្រះសីហនុៈ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២១ លើដងផ្លូវ ឆ្នេរមាសឆ្នេរប្រាក់ (ហៅផ្លូវសមុទ្រចិន) មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូដួលបង្កឡើងដោយខ្លួនឯង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ស្ថិតត្រង់ចំណុចអូរទល់ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿង ម៉ាក Wave ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហ៊ន ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ដោយបើកបរក្នុងស្ថានភាពផ្លូវកោង និងស្រវឹង បានរេចង្កូតដួលរអិលទៅខាងស្តាំដៃ បណ្តាលអោយអ្នកបើកបរ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន ម៉ូតូ និង សាកសព ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាម ប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់