ព័ត៌មានជាតិ

ប្រទះឃើញសពមិនស្គាល់អត្តសញ្ញាណម្នាក់ ដាច់ក្បាលចេញខ្លួន នៅស្រុកព្រៃនប់

ព្រះសីហនុ: នៅវេលាម៉ោង ០៨ និង០០នាទីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវរថភ្លើងស្ពានទឹកថ្លា ស្ថិតក្នុងភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ មានករណីប្រទះឃើញសពមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់។

សភាពសព៖ ដាច់ក្បាល ដាច់ដៃឆ្វេង ជើងឆ្វេងមួយកំណាត់ត្រឹមភ្លៅ មានស្នាមរលាត់ពេញខ្លួនប្រាណ និងរបូតខោអាវចេញពីខ្លួនអស់ ចំណែកក្បាលនៃសព ដាច់ចេញពីខ្លួន ចម្ងាយប្រហែល ១,០០០ម៉ែត្រ ក្នុងនោះឃើញមានខោ អាវ លុយ និងមានស្បោងចងទុយោ និងស្លាបព្រា ធ្លាក់តាមបណ្តោយផ្លូវជាច្រើនបំណែក។

ករណីនេះ បន្ទាប់ពីត្រួតពិនិត្យ ក៏ដូចជាស្រាវជ្រាវលើសព និងនៅកន្លែងកើតហេតុ សមត្ថកិច្ចសន្និដ្ឋានថាជាករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែក (រថភ្លើងបើកកិន)៕

មតិយោបល់