ព័ត៌មានជាតិ

រថយន្តលុចស៊ីស ស្លាកលេខភ្នំពេញ 2BC-3906 និងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់ រងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០១ និង៣០ នាទីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្តលុចស៊ីស ពាក់ផ្លាកលេខភ្នំពេញ 2BC-3906 និងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់ រងរបួស ស្ថិតក្នុងភូមិចំរើនផល១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ ធ្វើការពិនិត្យ ដើម្បីឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់