ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ចុះហែលទឹកបេះផ្កាឈូក បណ្ដាលឲ្យលង់ស្លាប់

តាកែវ: នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៩និង៣៥នាទីព្រឹក អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានទទួលពត៌មានពីលោក ប៊ុត សាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែរនោងថា មានករណីមនុស្សលង់ទឹកស្លាប់ ក្នុងត្រពាំងទឹក ស្ថិតភូមិធំ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានព័ត៌មាននេះផ្នែកជំនាញបច្ចេកទេសស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុឃើញដូចខាងក្រោម៖
-សាកសពឈ្មោះ ពេជ្រ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំមានកម្ពស់ 1.63 cm
-ស្លៀកខោជើវែងពណ៌ខ្មៅ ពាក់អាវក្រណាត់វាលក្លៀកពណ៌ក្រហម
-មានកម្ទេចដីនៅក្នុងមាត់
-ផ្នែកខាងមុខពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ
-ផ្នែកខាងក្រោយពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយក្រៅពីនោះពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។

មូលហេតុ៖ ចុះហែលទឹកបេះផ្កាឈូក។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះត្រួតពិនិត្យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់