ភ្នំពេញៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីប្លន់កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ អ៊ឹម សាវឡុង ហៅឡុង ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល។
២/ឈ្មោះ ផល ភស្ត័ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទួលសាម៉រ សង្កាត់កំបូល ខណ្ឌកំបូល។
៣/ឈ្មោះ ឈឿន ឆៃរ៉ូត ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល។
បច្ចុប្បន្ន ជនសង្ស័យត្រូវអធិការនគរបាលខណ្ឌកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់