បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លំនៅឋានប្រជាពលរដ្ឋចំនួន៥៧ខ្នង នៅក្នុងស្រុករុក្ខគិរី ត្រូវបានរងការខូចខាតដោយសារ គ្រោះធម្មជាតិភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣៥នាទី នៅស្រុករុក្ខគីរី ។
គ្រោះធម្មជាតិខាងលើបានប៉ះពាល់ទៅលើឃុំចំនួន០២ រួមមាន ៖
ទី១-ឃុំព្រែកជីក រងការខូចខាតលំនៅឋានចំនួន១៣ខ្នងផ្ទះ ធ្លាក់ពីលើជើងតាងចំនួន០១ខ្នងផ្ទះ របើកដំបូលផ្ទះចំនួន១២ខ្នងផ្ទះ អស់ស័ង្កសីចំនួន១០១សន្លឹក និងក្បឿងចំនួន១០០សន្លឹក ។
ទី២-ឃុំព្រៃត្រឡាច រងការខូចខាតរបើកដំបូលលំនៅឋានចំនួន៤៤ខ្នងផ្ទះ អស់ស័ង្កសីចំនួន ៤៤៤សន្លឹក និងក្បឿងចំនួន ៤០១សន្លឹក ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុករុក្ខគីរី បានចុះធ្វើការត្រួតពិនិត្យ និងរៀបចំជូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ពីគ្រោះធម្មជាតិនេះ ៕



មតិយោបល់