ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៤នាក់ពាក់ព័ន្ធករណីលួច

តាកែវ: នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២២និង១០នាទី មានករណីលួចមានស្ថានទម្ងន់មួយបង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ នៅចំណុចភូមិទន្លេបាទី ឃុំទន្លេបាទី ស្រុកបាទី ខេត្តតាកែវ ។

ជនបង្កទី១-ឈ្មោះ អុល ណាវ៉ាត់ ហៅអេ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ២-ឈ្មោះ យ៉ាន វុទ្ធី ភេទប្រុស ហៅឡី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ៣-ឈ្មោះ យន យុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ -ឃុំជាមួយគ្នា និងទី៤-ឈ្មោះ ហ៊ុល សុផុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី បានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះចំនួន០២នាក់ ១-ឈ្មោះ ជា លីណា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី បណ្ដាលឱ្យរងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ ឈឹម ចាន់សេរីវុធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បណ្ដាលឱ្យរងរបួសធ្ងន់ តែមិនបានសម្រេចត្រូវជនរងគ្រោះជិះរត់រួច ខណ:ពេលជនរងគ្រោះទាំង០២នាក់ ជិះម៉ូតូធ្វើដំណើរមកពីរាជធានីភ្នំពេញ ក្រោយពេលធ្វើសកម្មភាពជនសង្ស័យទាំង០៤នាក់ បានជិះម៉ូតូរត់គេចខ្លួនបាត់ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានចុះស្រាវជ្រាវកំណត់មុខសញ្ញា រហូតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មានទី១/.ឈ្មោះ យ៉ាន វុទ្ធី និងឈ្មោះ យន យុទ្ធ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកចំនួន ០២នាក់ទៀត ដែលរត់គេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់