បរទេស៖កីឡាករខ្សែប្រយុទ្ធស្លាប Jadon Sanchoត្រូវបានគេដឹងមកហើយថាទើបតែបានបញ្ចប់ទៅនៃកិច្ចព្រមព្រៀងក្នុងការផ្ទេរមកចូលរួមជាមួយនឹង
ក្លឹបបិសាចក្រហម Man UTD ជាផ្លូវការដែលវាគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់អ្នកគាំទ្រក្លឹប។

ប៉ុន្តែទោះបីជាយ៉ាងណាក្តៅនៅមុនអំឡុងនៃការប្រកួតយកឈ្នះអ៊ុយក្រែនកាលពីយប់មិញនេះ Sancho បានបដិសេធមិនព្រមទាំងធ្វើការនិយាយអ្វីច្រើនអំពីការផ្ទេរនេះនៅឡើយទេ។

កីឡាករផ្ទាល់បាននិយាយបែបនេះថា៖ដោយស្មោះត្រង់ខ្ញុំមិនទាន់និយាយអ្វីអំពីវានោះទេពីព្រោះថាកំពុងផ្តោតអារម្មណ៍ខ្លាំងទៅលើជ័យជំនះសម្រាប់ពានរង្វាន់អ៊ឺរ៉ូឆ្នាំនេះ។ព្រឹត្តិការណ៍នេះគឺជារឿងដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំហើយគឺជាពេលវេលាដែលត្រូវផ្តោតការយកចិត្តទុកដាក់ទាំងអស់ទៅលើវា៕
ប្រភព៖ goal
មតិយោបល់