កណ្តាលៈ ថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៤និង០០ នាទី មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាព គាស់ទ្វារតូបលក់ដូរមួយកន្លែង លួចយកកូនជ្រូកដាក់សន្សំប្រាក់ នៅចំណុចតូបលក់ចាប់ហួយ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ យឹម ស៊ីណា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ សាំង សុផាត ហៅស៊ីមពីរ ភេទប្រុស ឣាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សម្ភារៈបាត់បង់៖ ប្រាក់រៀលដែលសន្សំក្នុងកូនជ្រូកចំនួន ១,៥០០,០០០រៀល (មួយលានហាសិបម៉ឺនរៀល) ។
វត្ថុតាងចាប់យក៖ គ្មាន ។
សភាពរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានបិទទ្វារតូបលក់ដូរ នៅទីតាំងកើតហេតុ ហើយក៏ធ្វើដំណើរទៅផ្ទះ នៅភូមិទឹកជា ។ លុះដល់ព្រឹកទ្បើងវេលាម៉ោងប្រហែល៧ និង០៥នាទី ជនរងគ្រោះមកបើកទ្វារតូបដើម្បីលក់ដូរ ស្រាប់តែឃើញ សភាពរាយប៉ាយពេញក្នុងតូប ហើយជនរងគ្រោះបានមើលក្នុងតូបនោះ ឃើញបាត់កូនជ្រូកដែលដាក់សន្សំលុយ ដែលទុកនៅលើទូ ដាក់ខោអាវ ។ ដោយឃើញដូចនោះ ទើបជនរងគ្រោះបានរាយការណ៍ ទៅសមត្ថកិច្ច ដើម្បីដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលពើក ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះរួចហើយ កម្លាំងប៉ុស្ដិ៍បានស្រាវជ្រាវ កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ ។
ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាព គាស់ទ្វារតូបលក់ចាប់ហួយរបស់ជនរងគ្រោះ លួចបានកូនជ្រូកដាក់ប្រាក់សន្សំ ចំនួន ១,៥០០,០០០៛ (មួយលានប្រាំសែនរៀល) ចំពោះលុយនោះ ជនសង្ស័យបានយកចាយអស់ហើយ ។ ជនសង្ស័យធ្លាប់ប្រព្រឹត្ត បទល្មើស អំពើលួច កើតហេតុថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល សំណុំរឿងលេខ ១០ ដីកាបញ្ជូនលេខ ០៩៣ ពេលបញ្ជូនទៅដល់អយ្យការខេត្តកណ្ដាល ត្រូវបានដោះលែងវិញ ។
ចំពោះករណីនេះ កម្លាំងជំនាញ កសាងសំណុំរឿង បន្តតាមនីតិវិធី ៕
មតិយោបល់