កណ្តាលៈ នៅថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តពីរគ្រឿងបុកគ្នា បណ្តាលអោយមនុស្ស រងរបួស០៤នាក់ ខូចខាតរថយន្ត០២គ្រឿងធ្ងន់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ២៣.២៤ស្ថិត
នៅក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សភាពរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តកូរេមួយគ្រឿងម៉ាក HYUNDAI ពណ៌ស 2,5តោន ពាក់ផ្លាកលេខភ្នំពេញ 3B.7104 បើកបរដោយឈ្មោះ ប៊េន រ័ត្ន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នឹងអ្នករួមដំណើរ០៣នាក់ទៀត ១/ឈ្មោះ តូ ភា ភេទប្រុស អាយុ២០ឆ្នាំ ២/ឈ្មោះ សឿន គឹមសល់ ភេទប្រុស អាយុ១៨ឆ្នាំ ៣/ឈ្មោះ រ័ត្ន រាត្រី ភេទប្រុស អាយុ១៦ឆ្នាំ ដែលបើកបរមានទិសដៅ ភ្នំពេញ អ្នកលឿង ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកលុចស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2.1906 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅអ្នកលឿង ភ្នំពេញ បើកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុករថយន្ត HYUNDAI smith បណ្តាលអោយរថយន្តទាំងពីរគ្រឿង ខូចខាតធ្ងន់ អ្នកបើកបរ និងអ្នករួមដំណើររងរបួសស្រាល រថយន្តត្រូវបានកម្លាំងជំនាញសណ្តាប់ធ្នាប់ ចរាចរណ៍ស្រុកកៀនស្វាយធ្វើការវាស់វែង យកទៅ រក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។
ករណីខាងលើនេះ បណ្តាលមកពី អ្នកបើកបររថយន្តលុចស៊ីស RX330 បើកបរក្នុងល្បឿនលឿន មិនមានការប្រុងប្រយ័ត្ន ៕
មតិយោបល់