ព័ត៌មានជាតិ

ខណៈនេះអគ្គិភ័យកំពុងឆាបឆេះ ឃ្លាំងស្តុកប្រេងមួយកន្លែង នៅខេត្តកណ្តាល

កណ្តាល: (ព័ត៌មានបឋម) នៅវេលាម៉ោង០១ និង២០ នាទីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ មានករណីអគ្គិភ័យកំពុងឆាបឆេះ ឃ្លាំងស្តុកប្រេងមួយកន្លែង ផ្សែងឡើងហុយខ្មួលខ្មាញ ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់ អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់