ព័ត៌មានជាតិ

បុរសម្នាក់ដើរទៅស្រែ ពេលមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ស្លាប់

កំពង់ធំ: ថ្ងៃពុធ១៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០ នាទី ស្ថិតនៅចំណុចភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីរន្ទះបាញ់០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។

សពជនរងគ្រោះឈ្មោះ យាត សុភារិន ភេទប្រុស អាយុ ២៧ឆ្នាំ ។

មូលហេតុ៖ ដើរទៅស្រែពេលមេឃកំពុងភ្លៀង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យ សាកសពជនរងគ្រោះ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារ ត្រូវរន្ទះបាញ់ប្រាកដមែន ទើបអនុញ្ញាតឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់