ព័ត៌មានជាតិ

មន្ត្រី​គយ​ច​ល័ត​បញ្ជូន​ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់​ទៅ​តុលាការ​ពាក់​ពន្ធ​និង​ករណី​ជំនួញ​ឈើ​ខុសច្បាប់​ចូល​ទៅ​ប្រទេស​វៀតណាម

​​ក្រចេះ​៖ ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ត្រូវបាន​មន្ត្រី​គយ​ចល័ត​និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃ​០៥​ខែ​ឧសភា ពាក់​ព​ន្ឋ័​និង​ករណី​ជំនួញ​ឈើ​ខុសច្បាប់​ដឹក​ចេញពី​ស្រុក​ស្នួល​ចូល​ទៅ​ប្រទេស​វៀតណាម​កាលពី​ពេល​កន្លងទៅ ។​បុរស​ជា​ជនជាតិ​វៀតណាម ចំនួន​៣​នាក់​នេះ​ក្នុងនោះ​មាន​ព្រូ​និង​អ្នកបើករ​រថយន្ត​កូរ៉េ គឺ​ត្រូវ​ក្រុម​គយ​ចល័ត​ធ្វើការ​ចាប់​បង្ក្រាប​បាន​កា​លពី​យប់​ថ្ងៃ​ទី​២ ខែ ឧសភា នៅ​ចំនុច​គី​ឡូ មែត្រ​លេខ​១២៩ ក្នុង​ភូមិ​សាស្ត្រ៏ ឃុំ​កា​បី ស្រុក​ស្នួល ពាក់​ព​ន្ឋ័ ជំនួញ​ការនាំ​ឈើ​ខុសច្បាប់ ដឹក​ចេញពី​តំបន់​ព្រៃ​ដែន​ជម្រក​សត្វ​ស្នួល​ក្នុង​គោលដៅ​នាំ​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​(​ងាំ​០៦) ។ ជាមួយនិង​ការចាប់​បង្ក្រាប​របស់​ក្រុម​មន្ត្រី​គយ​ចល័ត សហការ​ដោយ​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស លើ​ការបើក​យុទ្ឋនាការ​បង្ក្រាប​ទៅលើ រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​របស់ លោក ហួត ប៊ុន​គីម និង លោក ណាក់ មន្ត្រី​យោធា​ដែល​ឈរជើង​នៅ​តំបន់​ខាងលើ គឺ​ស្ទើតែ​មាន​ការផ្ទុះអាវុធ ដាក់​គ្នា​ទៅ​ហើយ​នោះ ។ ក្រោយ​មក​កម្លាំង​របស់​លោក ក៍​ចាប់​ឃាត់​បាន​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​រួម​និង​បុរស​ជនជាតិ វៀតណាម​បីនាក់​នេះ​នៅក្នុង​ចំណោម​រថយន្ត​ធំៗ ជាង​១០​គ្រឿង​ផ្សេងទៀត​ដែល​បើក​ចូល ទឹកដី​ប្រទេស​វៀតណាម​រួចមក ។​សមត្ថកិច្ច​អះអាង​ថា ជនសង្ស័យ​ជនជាតិ​វៀតណាម​ទាំង​បី​នាក់​ពាក់ព័ន្ឋ​និង​ជំនួញ ឈើ​ខុសច្បាប់​គឺ ត្រូវ​មន្ត្រី​ជំនាញ​ខាង​គយ​ចល័ត បាន​កសាង​សំណុំរឿង​ចាត់​បញ្ជូន ខ្លួន​ទៅ កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ត​តាម​ផ្លូវច្បាប់
​៕​
n1

មតិយោបល់