បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាក្រុមតាលីបង់ជាង១២០នាក់ត្រូវបានបាត់បង់ជីវិត
និង៥០នាក់ទៀតកំពុងរងរបួសខណៈដែលកងកម្លាំងរបស់រដ្ឋាភិបាលអាហ្គានីស្ថានកំពុងបន្តវាយប្រហារទៅលើទិតាំងជាច្រើនផ្សេង
ទៀតរបស់តាលីបង់។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ក្រុមប្រយុទ្ធ៥នាក់បន្ថែមទៀតបានបាត់បង់ជីវិតនិង៣នាក់រងរបួសនៅក្នុងការប្រយុទ្ធគ្នាក្នុងតំបន់ជាយក្រុង
Kunduz ខេត្ត Kunduz នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរដ្ឋាភិបាល។
គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះនៅពេលដែលកងកម្លាំងរបស់អង្គការណាតូនិងសហរដ្ឋអាមេរិកបានបន្តការដកខ្លួនចេញពីប្រទេសអាហ្គានីស្ថានោះអំពើហិង្សារវាងក្រុមតាលីបង់បានកើនឡើងយ៉ាងខ្លាំង។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះផងដែរក្រុមតាលីបង់គឺមិនបានធ្វើការឆ្លើយតបណាមួយពាក់ព័ន្ធទៅនឹងរបាយការណ៍ទាំងនោះផងដែរ៕
មតិយោបល់