ព័ត៌មានជាតិ

ចាប់នាងថានៅឲ្យស្ងៀមកុំមាត់ នាងរើរួចស្រែកឲ្យគេជួយ ខ្នោះបានសម្រេច!

​ព្រះសីហនុៈ លោកអធិការរងស្រុកព្រៃនប់ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង១០នាទីយប់ ថ្ងៃសៅរ៍១១កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុច ភូមិវាលមាស ឃុំវារេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ហួន ធឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់អោបថើប បឺតមាត់ ច្របាច់សុដន់ និង ប្រើដៃស្ទាបប្រដាប់ភេទ ទៅលើជនរងគ្រោះអាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយព្យាយាម ចាប់នាងរំលាភសេពសន្ថវៈ ប៉ុន្តែនាងបាន រើបម្រាស់រួច ហើយស្រែកឲ្យគេជួយ។
បច្ចុប្បន្ន ជនសង្យ័យ យើងកំពុងធើការឃាតខ្លួន ដើម្បីធ្វើការស្រាវជ្រោវ និងកសាងសំណុំរឿងនិតិវិធី បញ្ជូនទៅការិយាល័យជំនាញ៕

មតិយោបល់