ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅស្រុកបវេល

បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២១ និង២០នាទី ត្រង់ចំណុចក្រុមទី១៧ ភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយលើក របស់ម្ចាស់ផ្ទះឈ្មោះ ស៊ុន នីសាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិរូងអំពិល ឃុំខ្នាសរមាស ស្រុកបវេល និងប្រពន្ធឈ្មោះ ស៊ិន គង់ អាយុ ៥៤ឆ្នាំ។

តាមការរាយការណ៍ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ៖ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៧ម៉ែត្រ គុណ ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងក្ដារ ខូចខាតសម្ភារ: ទាំងស្រុង។ ករណីអគ្គិភ័យនេះ ឪពុកម្តាយមិននៅផ្ទ:ទុកឲ្យកូនប្រុសមើលហើយមូលហេតុនៃការឆេ:កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ។

ក្រោយទទួលដំណឹងភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាលចំនួន ១៥នាក់ បានចុះជួយអន្តរាគមន៍ ហើយប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន។

ដោយចម្ងាយផ្លូវពីអធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុប្រវែង ០៩គីឡូម៉ែត្រ និងផ្លូវចូលផ្ទ:កើតហេតុតូចទើបសមត្ថកិច្ចទទួលពត៌មានយឺតពេល៕

មតិយោបល់