ព័ត៌មានជាតិ

សូមជួយស៊ែរឲ្យប្អូនស្រីបានឃើញផង! សិស្សវិទ្យាល័យច្បារអំពៅម្នាក់ បាត់ចេញពីផ្ទះម្ដាយមានការព្រួយបារម្ភណាស់

ភ្នំពេញ: ករណីបាត់ក្មេងស្រីឈ្មោះ ហៃ គឹមសុង អាយុ ១៥ឆ្នាំ អាស័យដ្ឋានភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរសិស្សវិទ្យាល័យច្បារអំពៅ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ក្មេងស្រីខាងលើ បានធ្វើដំណើរតាមរយ:ម៉ូតូកង់បីទៅរៀននៅវិទ្យាល័យច្បារអំពៅ លុះដល់ម៉ោង ៥និង០០នាទីល្ងាច ម្ដាយមិនឃើញកូនត្រឡប់មកផ្ទះ ក៏ខលទូរស័ព្ទទៅកូនស្រី តែលេខទូរស័ព្ទមិនអាចទំនាក់ទំនងបាន បន្ទាប់មកម្តាយបានទំនាក់ទំនងទៅគ្រូបន្ទុកថ្នាក់ ហើយគ្រូបានប្រាប់មកវិញថា កូនស្រីគាត់មិនឃើញមករៀនទេ។ រហូតដល់ព្រឹកឡើងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅតែមិនឃើញកូនស្រីត្រឡប់មកវិញទៀត ទើបម្តាយមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលវាលស្បូវឲ្យជួយស្រាវជ្រាវ។
បើសិនជាបងប្អូនបានឃើញនឹងមានដំណឹង សូមទំនាក់ទំនងតាមលេខទូរស័ព្ទក្រុមគ្រួសារគឺ 016 820 778 / 086 876 060 ៕

មតិយោបល់