(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ដល់ទៅ ៩,២៧៦នាក់ និងស្លាប់ថ្មី ៧២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
នៅក្នុងករណីឆ្លងទាំងអស់ខាងលើ មាន ៨,៩៩៨នាក់ ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ និង២៧៨ករណីទៀតរកឃើញនៅលើអ្នកទោស។ នេះបើតាមការបញ្ជាក់ពី ក្រសួងសុខាភិបាលថៃ។
បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសថៃកើនដល់ ៣១៧,៥០៦ករណី ក្នុងនោះមានអ្នកស្លាប់ ២,៥៣៤នាក់ និងអ្នកជាសះស្បើយ ២៤០,០៧៧នាក់៕
ប្រភព៖ Bangkok Post
មតិយោបល់