ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ៤នាក់ ពាក់ព័ន្ធករណីឆក់កាបូបមិនបានសម្រេច

ភ្នំពេញ: នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង១៥ នាទីកម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ នៅចំណុចមុខសាលាគរុកោសល្យ (វិទ្យាជាតិស្ថានអប់រំ) ផ្លូវលេខ២៦៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ( ឆក់យកកាបូបស្ពាយពុំបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ) ប្រព្រឹត្តនៅចំណុចមុខរោងចក្រនាគ ផ្លូវវិមានឈ្នះឈ្នះ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥និង០០នាទី និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន ០១ គ្រឿង បញ្ជូនមកការិយាល័យធ្វើការសាកសួរដើម្បីចាត់ការតាមនីតិវិធី ។
-ឈ្មោះ គង់ ចម្រើន ហៅ កូ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវឧកញាម៉ុងឬទ្ធី ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ក្រហម លេខតួ លេខម៉ាស៊ីន ៣០២៧៤០១ ពាក់ស្លាកលេខភ្នំពេញ 1IT-3887។

ហេតុការណ៍៖ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥និង០០នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា ( ឆក់យកកាបូបស្ពាយពុំបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ) ប្រព្រឹត្តនៅចំណុចមុខរោងចក្រនាគ ផ្លូវវិមានឈ្នះឈ្នះ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៤ នាក់ ជិះម៉ូតូចំនួន ០៣ គ្រឿង ពីជនរងគ្រោះ ភេទស្រី ជនជាតិ ខ្មែរ កំពុងជិះម៉ូតូម្នាក់ឯង តែពុំបានសម្រេច បណ្តាលឲ្យជនរងគ្រោះបានដួលម៉ូតូ រួចជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

មតិយោបល់