ព័ត៌មានជាតិ

សិស្សវិទ្យាល័យបឹងត្របែកម្នាក់ រួមនិងបក្ខពួក ឆក់កាបូបជនជាតិវៀតណាមបានសម្រេច តែដួលម៉ូតូជាប់ខ្នោះរបស់សមត្ថកិច្ច!

ភ្នំពេញ: ជនសង្ស័យ២នាក់ ជិះម៉ូតូនិចមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបទៅលើនារីជាជនជាតិវៀតណាមម្នាក់ បានសម្រេចហើយក៏បណ្តាលឲ្យដួលត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងប៉ោងមុខ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៤៥០ កែងផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នារីជាជនជាតិវៀតណាមម្នាក់ បានជិះលើកង់បីសំដៅទៅផ្ទះ ហើយក៏បានដាក់កាបូបនៅជិតខ្លួន ស្រាប់តែពេលដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិចមួយគ្រឿងបិទពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2951 បានធ្វើសកម្មភាពឆក់កាបូបដែរដាក់នៅលើកង់បីជិតខ្លួននារីម្នាក់នោះបានសម្រេចហើយក៏ក្រឡាច់ បណ្តាលឲ្យជនសង្ស័យនោះដួលត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃមួយជើងឡើហទ្រោមខ្លួន និងប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យដែលជាអ្នកឌុបនោះមានឈ្មោះ នី រស្មី អាយុ១៦ឆ្នាំ មុខរបរសិស្សរៀននៅវិទ្យាល័យបឹងត្របែក ស្នាក់នៅម្តុំបឹងត្របែក និងជនសង្ស័យដែលជិះពីក្រោយធ្វើសកម្មភាពឆក់នោះមានឈ្មោះ សុវណ្ណ ភ័ត្រា អាយុ១៦ឆ្នាំ ស្នាក់នៅច្បាអំពៅ២ ខណ្ឌច្បាអំពៅ ។

ក្រោយពេលកើតហេតុជនរងគ្រោះដែរជាជនជាតិវៀតណាមនោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចហើយក៏នាំខ្លួនជនសង្ស័យទាំង២នាក់នោះទៅសាកសួរនាំនៅប៉ុស្តិ៍សម្ថកិច្ចដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់