ព័ត៌មានសិល្បៈ និងកម្សាន្ត

មានដំណឹងថា តារារ៉េបល្បីរបស់កម្ពុជា វណ្ណដា ត្រៀមសហការចម្រៀងជាមួយតារារ៉េបថៃ P-Hot

 

(ភ្នំពេញ)៖ មហាជនទូទៅ ជាពិសេសអ្នកគាំទ្រតារារ៉េប វណ្ណដា ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលទទួលដំណឹងថា តារារ៉េបល្បីឈ្មោះរបស់កម្ពុជារូបនេះ ជាមួយនឹងតារារ៉េបរបស់ថៃ P-Kot កំពុងតែពិភ្សាគ្នាពាក់ព័ន្ធនឹងការច្រៀងរួមគ្នា។

ដំណឹងនេះបានបែកធ្លាយ បន្ទាប់ពីគេហទំព័រមួយឈ្មោះថា Soul4street បាននូវសារមួយចំនួន ពីការសន្ទនាគ្នាលើបណ្តាញសង្គមរវាងតារារ៉េបល្បីឈ្មោះទាំងពីរខាងលើ។ ទន្ទឹមគ្នានេះ តារាថៃ P-Hot ក៏បានបញ្ចេញសំណេរដែលមានអត្ថន័យថា «ពិភ:លោកនេះធំទូលាយណាស់ នៅមានសិល្បករជាច្រើនរូប ដែលខ្ញុំរួមសហការរជាមួយ។ ទោះខ្ញុំធ្វើចម្រៀងបានប៉ុន្មានរយលាន ទស្សនាs មិនស្មើរនឹងយកបទចម្រៀងរ៉េបជាភាសាថៃ ចេញទៅបង្អួតភ្នែកមហាជនក្នុងពិភពលោក។ ចាប់ផ្តើមពីអាស៊ានយើងមិន #VANNDA Repected Asian Rep»។

យ៉ាងណាមិញ ក្រោយទទួលបានដំណឹងនេះ ទាំងអ្នកគាំទ្រកម្ពុជា និងថៃ ហាក់មានការភ្ញាក់ផ្អើលយ៉ាងច្រើន ខណ:ពួកគេភាគច្រើន បានសម្តែងការសាទរ និងរងចាំស្នាដៃរបស់តារារ៉េបទាំងពីរផងដែរ៕

មតិយោបល់